Meeting on Human Resource Review and Developing Term of References

នាព្រឹកថ្ងៃ​ទី១០ ខែកុម្ភះ ឆ្នាំ​២០១៧ វេលាម៉ោង ៩ និង ៣០នាទី នៅ​អង្គភាពអនុវត្តន៍គម្រោងថ្នាក់ជាតិ​សម្រាប់​គម្រោង​ជំរុញ​​ផលិតកម្ម​ស្រូវ និងការនាំ​ចេញ​​​អង្ករ នៃ​​ក្រសួង​​កសិកម្ម រុក្ខា​ប្រ​​​​​​​​​​​​​មាញ់ និងនេសាទ (MAFF-NIO) ​បានរៀបចំកិច្ចប្រជុំ​មួយក្រោមការដឹកនាំលោកបណ្ឌិត ចាន់ សារុទ្ធ ដែលជាប្រធានសម្របសម្រួលកម្មវិធីគម្រោង។ អង្គប្រជុំធ្វើងក្នុងឡើងគោលបំណងពិនិត្យឡើងវិញទៅលើវិសាលភាពការងារ និងតម្រូវការចាំបាច់ទីប្រឹក្សាជំនាញទាំងជាតិ និងអន្តរជាតិ ផ្អែកតាមស្មារតីបជុំជាមួយក្រុមបេសកកម្មតំណាងធនាគាអភិវឌ្ឍអាស៊ីកាលពីថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៧ ។ មុនទៅដល់ចំនុច បង្កើតចេញនួវពិពណ៌នាការងារ (Term of References) លោកបណ្ឌិតបានរំលឹកនូវគោលសំខាន់ៗស្តីពីការគ្រប់គ្រង និងជ្រើសធនធានមនុស្ស (Human Resource Management and Recruitment ) មានដូចជាការវិភាគការងារ ការពិនិត្យទៅលើចរិកលក្ខណៈ ចំណេះ និងជំនាញ។ ធ្វើដូចនេះគឺដើម្បីជ្រើសរើសធនធានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ នឹងទទួលបានលទ្ធផលការងារខ្ពស់។ ខណះនោះដែរលោកបណ្ឌិតបានពិភាក្សាជាមួយជំនាញនិមួយៗរកឲ្យឃើញពីតម្រូវធនធាន បន្ទាប់មកផលិតជាពិពណ៌នាការងារ ហើយនឹងផ្ញើជូនទៅ ធនាគាអភិវឌ្ឍអាស៊ី ដើម្បីពិនិត្យនិងសម្រេច ទើបឈានទៅដល់ប្រកាជ្រើសរើសតួនាទីតាមនិតិវិធីនៃលទ្ធកម្ម។

ជាចុងក្រោយលោកបណ្ឌិតបានដាក់ចេញជាផែនការដល់ជំនាញតាមផ្នែកនិមួយឲ្យរៀបចំផលិតពិពណ៌នាការងារ និងធ្វើយ៉ាងណាឲ្យរួចរាល់នៅថ្ងៃច័ន្ទ សប្តាហ៍បន្ទាប់ រួចផ្ញើជូនទៅប្រធានរដ្ឋបាលគម្រោងតាមរយះជំនួយការរដ្ឋបាល។ អង្គប្រជុំបានចប់នៅព្រឹកថ្ងៃដដែលនៅម៉ោង១០ និង៣០​នាទី ក្នុងបរិយាកាសរីករាយ។