កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ
Climate-Resilient Rice Commercialization Sector Development Program (Rice-SDP), ADB Loan 3007/ Grant 0349
ក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ /ការិយាល័យកម្មវិធីជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ (PMO-Rice-SDP)
ការស្នើសុំឱ្យបញ្ជាក់ចំណាប់អារម្មណ៍់សំរាប់ការបង្កើតឡសម្ងួត និងឃ្លាំងស្តុកគ្រាប់ស្រូវ
១. រាជរដ្ឋាភិបាលកម្ពុជា (រដ្ឋាភិបាល) បានទទួលប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងជំនួយឥតសំណងពីកម្មវិធីកសិកម្ម និងសន្ដិសុខស្បៀងសកល (GAFSP) និងយុទ្ធសាស្ដ្រមូលនិធិអាកាសធាតុ (SCF) ដើម្បីអនុវត្តកម្មវិធីជំរុញ ផលិតកម្មស្រូវ និងការនាំចេញអង្ករ(Rice-SDP) ។ កម្មវិធីបានបម្រុងទុកនូវប្រាក់កម្ចី / ជំនួយឥតសំណងនេះមួយចំនួន ដែលនឹងត្រូវបានប្រើសម្រាប់ការសិក្សាពីលទ្ធភាព, គំនូសប្លង់លម្អិត, ការសាងសង់ឡសម្ងួត និងឃ្លាំងស្តុកគ្រាប់ស្រូវព្រមទាំង បំពាក់នូវសម្ភារៈបរិក្ខារ ដែលមានទីតាំងស្ថិតនៅតំបន់ផលិតកម្មស្រូវសំខាន់ៗក្នុងប្រទេស ក្នុងខេត្តគោលដៅរបស់កម្មវិធីចំនួនបី មានខេត្តបាត់ដំបង, កំពង់ធំ និងខេត្តព្រៃវែង។
២. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (MEF) ជាភ្នាក់ងារប្រតិបត្តិនៃកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ (Rice-SDP) ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) គឺជាក្រសួងមួយដែលជាភ្នាក់ងារអនុវត្តកម្មវិធីនេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងទទួលខុសត្រូវសម្រាប់ផ្តល់ការគាំទ្រ និងការណែនាំខេត្តនីមួយៗក្នុង ការអនុវត្តន៏អនុគម្រោងសាងសង់ឡសម្ងួត និងឃ្លាំងស្តុកគ្រាប់ស្រូវព្រមទាំងបំពាក់នូវសម្ភារៈបរិក្ខារនៃកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ(Rice-SDP)។
៣.ឡសម្ងួត និងឃ្លាំងស្តុកគ្រាប់ស្រូវព្រមទាំងបំពាក់នូវសម្ភារៈបរិក្ខារ ត្រូវបានបង្កើតឡើងតាមរយៈទម្រង់នានានៃកិច្ចព្រមព្រៀង ភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈ(PPP) ដោយមានម្ចាស់រោងម៉ាស៊ីនកិនស្រូវមួយចំនួនក្នុងខេត្តគោលដៅទាំងបី នឹងត្រូវបានជ្រើសរើស។
ម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលនឹងត្រូវបានជ្រើសមកធ្វើជាដៃគូ គឺផ្អែកលើមូលដ្ឋាននៃលក្ខណៈវិនិច្ឆ័យចំនួនប្រាំពីរ មានដូចខាងក្រោមនេះ:
៤. ម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលមានចំណាប់អារម្មណ៍ និងអាចបំពេញលក្ខណៈវិនិច្ឆ័យទាំងនេះត្រូវបានអញ្ជើញឱ្យដាក់ពាក្យ សំរាប់ការស្នើសុំឱ្យបញ្ជាក់ចំណាប់អារម្មណ៍ ដោយភ្ជាប់មកជាមួយនូវសំណើ (Proposal) ដែលសំណើនេះនឹងត្រូវបានវាយតម្លៃ ដោយគណៈកម្មាធិការជ្រើសរើសមួយបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ (MAFF) ដែលទទួលខុសត្រូវជ្រើសរើសម្ចាស់រោងម៉ាស៊ីនកិនស្រូវជាដៃគូ។ រោងម៉ាស៊ីនកិនស្រូវនឹងត្រូវបានជ្រើសរើស មានសិទ្ធិរួមក្នុងការសិក្សាលទ្ធភាព និងពិចារណាលម្អិតបន្ថែមទៀត សម្រាប់ជាដៃគូសាងសង់និងប្រត្តិបត្តិការឡសម្ងួត និង ឃ្លាំងស្តុកគ្រាប់ស្រូវ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈ(PPP)។
៥. ម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលមានចំណាប់អារម្មណ៏សូមអញ្ជើញមកទាក់ទង និងដាក់ពាក្យនៅការិយាល័យកម្មវិធីដែលមាន អាសយដ្ឋានដូចបានបញ្ចាក់ខាងក្រោមឬអាចចូលទៅគេហទំព័រកម្មវិធី www.ricesdp.org ដើម្បីទាញយកឯកសារទស្សនៈទាន អធិប្បាយអំពីប្រត្តិបត្តិការឡសម្ងួត និងឃ្លាំងស្តុកគ្រាប់ស្រូវ រួមជាមួយបែបបទពាក្យចូលរួមដេញថ្លៃ (EOI) ។
៦. សូមដាក់ពាក្យការស្នើសុំឱ្យបញ្ជាក់ចំណាប់អារម្មណ៍ដោយភ្ជាប់មកជាមួយនូវឯកសារគាំទ្រផ្សេងៗ ក្នុងស្រោមសំបុត្របិតជិត មកអាសយដ្ឋានខាងក្រោមនៅថ្ងៃ ឬមុនម៉ោង ៣រសៀល ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២០ ។
ចំពោះម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលធ្លាប់បានដាក់ពាក្យសំរាប់ការស្នើសុំបញ្ជាក់ការចាប់អារម្មណ៍ដូចមានចែងខាងលើរួចហើយ មិនតម្រូវឱ្យដាក់ពាក្យជាថ្មី ។