March 29, 2017 PIO-PVG Conducted Dissemination Meeting with Rice Millers on EoI of Paddy Drying and Storage/PDS.

PIO-PVG: កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ២រសៀល ការិយាល័យអនុវត្តកម្មវិធីខេត្តព្រៃវែង(PIO-PVG) បានបើកកិច្ចប្រជុំផ្សព្វផ្សាយដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវអំពី ចំណាប់អារម្មណ៍(Expression of Inetrest/EoI) ភាពជាដៃគូររវាងវិស័យឯកជន និងសាធារណៈ/PPP ដើម្បីគាំទ្រការសាងសង់ឃ្លាំងស្តុក និងឡសម្ងួត(Paddy Drying and Storage/PDS)។ ដំណើរការប្រជុំបានប្រព្រិត្តទៅក្រោមអធិបតីភាព ឯ.ឧ ឡុង ថាត អភិបាលរងនៃគណៈអភិបាលខេត្ត និងជានាយកកម្មវិធីខេត្តព្រៃវែង។
អ្នកចូលរួមសរុប៖ ១៩នាក់ (ស្រ្តី០៣) មកពីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទព្រៃវែង (PDAFF) តំណាងមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង ម្ចាស់រោងម៉ាស៊ីនកិនស្រូវ មន្រ្តីក្រុមការងារPIO-PVG។ 
លទ្ធផល៖
ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ដែលបានចូលរួមសម្តែងនូវចំណាប់ខ្លាំងលើការគាំទ្ររបស់កម្មវិធីRice-SDP តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ(RDB) ក្នុងការសាងសង់ឃ្លាំងស្តុក ឡសម្ងួត និងការបំពាក់សម្ភារៈ បរិក្ខា ហើយថានឹងបំពេញឯកសារបង្ហាញចំណាប់អារម្មណ៍(EoI) ឱ្យបានមុនកាលកំណត់(20 មេសា ២០១៧)។